អង់គ្លេស៖ ខ្សែប្រយុទ្ធ Anthony Martial បានជ្រើសរើស Cristiano Ronaldo និង Wayne Rooney ជាកីឡាករឆ្នើមបំផុតដែលគេធ្លាប់លេងជាមួយនៅ Manchester United ។

Martial បានផ្ទេរពី Monaco មកកាន់ទឹកដី Old Trafford កាលឆ្នាំ២០១៥ ដោយបានចំណាយពេល២រដូវកាលលេងជាមួយ Rooney ចំណែក Ronaldo វិញគឺ ទើបតែផ្ទេរមកកាលពីរដូវក្ដៅឆ្នាំមុន។

Martial បានថ្លែងប្រាប់ France Football ថា៖ “ពួកយើងតែងតែនិយាយជាមួយគ្នាពេលទៅកន្លែងហាត់ប្រាណ នៅពេលព្រឹក និងមុនពេលហ្វឹកហាត់ហើយខ្ញុំបានមើលការលេងរបស់គេគឺ Cristiano Ronaldo។ ពួកយើងក៏និយាយពីកីឡាករអស្ចារ្យហើយខ្ញុំគិតថា Wayne Rooney ក៏ជាកីឡាករឆ្នើមបំផុតដែលខ្ញុំបានលេងជាមួយដែរ។ គេតែងតែលេងឲ្យក្រុមនិងផ្ដល់អ្វីគ្រប់យ៉ាង១០០ភាគរយ គឺជាបិសាចម្នាក់ និងជាគម្រូមួយសម្រាប់កីឡាករបាល់ទាត់។”