បរទេស៖ អ្នកចាត់ការលោក Erik ten Hag ជឿជាក់មុតមាំថា កូនក្រុមរបស់ខ្លួនកីឡាករ Marcus Rashford នឹងអាចជួយជ្រោមជ្រែងឱ្យ Manchester United ឈ្នះពាន Premier League បាន។

ជាការពិតណាស់ នៅរដូវកាលនេះ Rashford ហាក់បង្ហាញសមត្ថភាពបានល្អឡើងវិញ ហើយរូបគេក៏តែងតែជាប់ជម្រើសដំបូងជំនួសរៀមច្បង Cristiano Ronaldo ផងដែរ ក្រោមការដឹកនាំរបស់លោក Ten Hag បន្ទាប់ពីរដូវកាលមុនរូបគេហាក់ធ្លាក់ទម្រង់លេងជាខ្លាំង ដែលជានិច្ចជាកាលខ្សែប្រយុទ្ធសញ្ជាតិ អង់គ្លេស រូបនេះលេងក្នុងតួនាទីជាកីឡាករបម្រុងប៉ុណ្ណោះ។

ទាក់ទងនឹងរឿងខាងលើ, អ្នកជិតស្និទ្ធរបស់លោក Ten Hag បានថ្លែងប្រាប់កាសែត The Sun យ៉ាងដូច្នេះថា៖​​ “អ្នកចាត់ការចង់ឱ្យ Marcus ក្លាយជាខ្សែប្រយុទ្ធលេខ ១ របស់ Man UTD ហើយចាប់ផ្តើមជម្រើសដំបូងជាខ្សែប្រយុទ្ធជួរមុខជានិច្ច។ គាត់ជឿជាក់ថា Marcus មានសមត្ថភាពអាចក្លាយជាខ្សែប្រយុទ្ធល្អដាច់គេលើលោកនៅពេលអនាគត។ គាត់តែងតែឲ្យ Rashford ព្យាយាមប្រើល្បឿន និងជំនាញនៅពេលមានឱកាស។ គាត់ប្រាប់ Rashford ថា គេនឹងអាចរកបាន ២០ គ្រាប់នៅរដូវកាលនេះបានយ៉ាងងាយ៕” អ្នកជិតដិតនឹងលោក ten Hag