អង់គ្លេស៖ អតីតអ្នកចាត់ការទូទៅក្លិប Chelsea លោក Thomas Tuchel បានថ្លែងអំពីអារម្មណ៍ពិតជាលើកដំបូង បន្ទាប់ពីលោកត្រូវបានបណ្តេញចេញពីតួនាទី។
ជាការពិតណាស់ ក្រោយចាប់ផ្តើមពុំសូវបានល្អក្នុងពានរង្វាន់ Premier League ជាពិសេស បរាជ័យបើកឆាកការប្រកួត Champions League ទល់នឹង Dinamo Zagreb ក្នុងលទ្ធផល ១ទល់នឹង០ ធ្វើឲ្យ Chelsea សម្រេចចិត្តលោក Tuchel ចេញពីតំណែងតែម្តង កាលពីថ្ងៃពុធកន្លងទៅនេះ។
លោក Tuchel បាននិយាយថា៖ “នេះគឺជាសេចក្តីថ្លែងការណ៍ដ៏ពិបាកបំផុតមួយដែលខ្ញុំមិនធ្លាប់សរសេរ។ ខ្ញុំខូចចិត្តខ្លាំងដែលពេលវេលារបស់ខ្ញុំនៅ Chelsea បានដល់ទីបញ្ចប់។ នេះជាក្លិបដែលប្រៀបបានដូចជាផ្ទះរបស់ខ្ញុំ។ មោទកភាពដែលខ្ញុំបានជួយក្រុមឲ្យឈ្នះ Champions League និង FIFA Club World Cup នឹងស្ថិតនៅក្នុងបេះដូងខ្ញុំជារៀងរហូត។ ខ្ញុំពិតជាមានកិត្តិយសណាស់ដែលបានក្លាយជាផ្នែកមួយនៃប្រវត្តិសាស្រ្តរបស់ក្លិបនេះ ហើយការចងចាំរយៈពេល ១៩ ខែចុងក្រោយនេះ នឹងតែងតែស្ថិតនៅក្នុងបេះដូងខ្ញុំ៕”