កម្ពុជា៖ ខ្សែប្រយុទ្ធក្លិប បឹងកេត កីឡាករ ចាន់​ វឌ្ឍនាកា បានធ្វើឲ្យអ្នកគាំទ្រភ្ញាក់ផ្អើលជាខ្លាំងកាលពីយប់មិញ បន្ទាប់ពីរូបគេបានបង្ហាញជាផ្លូវការអំពីមុខមាត់គូស្នេហ៍របស់ខ្លួន។

ជាការពិតណាស់ ច្បាស់ណាស់បងប្អូនជាច្រើនច្បាស់ជានឹករលឹកចំពោះការបង្ហាញសមត្ថភាពនៅលើទីលានរបស់ វឌ្ឍនាកា បន្ទាប់ពីរូបគេបានរង់របួសដាច់សរសៃជង្គង់ ACL កាលពីថ្ងៃទី២៦ ខែមករា ឆ្នាំ២០២២ ក្នុងការប្រកួតទល់នឹង ក្លិប វិសាខា​ ដែលគិតមកទល់ពេលនេះមានរយៈពេលជាង៥ខែមកហើយ ដែលគេស្ថិតនៅក្រៅទីលានដើម្បីព្យាបាលរបួស។

ទន្ទឹមនឹងការសម្រាកព្យាបាលរបួស ស្រាប់តែយប់មិញ វឌ្ឍនាកា បានបង្ហោះរូបភាពមួយសន្លឹកភ្ជាប់ជាមួយនឹងអក្សរថា “គ្មានអ្វីត្រូវលាក់បាំង” ជាមួយនឹងមុខមាត់គូស្នេហ៍របស់ខ្លួន ខណៈ មហាជន ជាពិសេសហ្វេនៗ បានឃើញ ពិតជាភ្ញាក់ផ្អើលយ៉ាងខ្លាំង ព្រោះកន្លងមកខ្សែប្រយុទ្ធមានដើមកំណើតមកពីខេត្តកំពតរូបនេះ ធ្លាប់ង្ហោះរូបជាមួយគូស្នេហ៍ដែរ តែរាងបិទបាំងមុខ ៕