អង់គ្លេស៖ អ្នកកាសែត Fabrizio Romano បានបង្ហើបឲ្យដឹងថា ក្លិប Chelsea កំពុងតាមដាន ខ្សែការពារ Nathan Ake នៃក្លិប Manchester City ដោយអាចនឹងទិញយកគេព្រោះលោក Thomas Tuchel ពិតជាកោតសរសើរគេណាស់។
ថ្មីៗនេះ Romano ទើបតែចុះផ្សាយថា Chelsea កំពុងចរចាជាមួយ Man City ជុំវិញការផ្ទេររបស់ Raheem Sterling ប៉ុន្តែឥលូវនេះក៏ចាប់អារម្មណ៍ខ្សែការពារAke ផងដែរដោយសារតែ ជើងក្រោមរបស់ Chelsea កំពុងខ្វះកីឡាករដោយ Antonio Rudiger និង Andreas Christensen បានចាកចេញពីក្លិប។
មិនមែនត្រឹមតែ Ake នោះទេ ពោលគឺ Chelsea ក៏ចង់បានខ្សែការពារ Matthijs de Ligt និង Jules Kounde ផងដែរ។Fabrizio Romano បានចុះផ្សាយថា៖ Todd Boehly នឹងស្តាប់គំនិតយោបល់របស់ Thomas Tuchel នៅរដូវក្ដៅនេះ។ គម្រោងការគឺត្រូវកសាងក្រុមហើយវាកំពុងដំណើរការទៅហើយ។Matthijs de Ligt គឺជាខ្សែការពារគោលដៅចម្បងគេនៅតំបន់ការពារ ហើយ ក្លិបកំពុងរង់ចាំមើលថា Juventus នឹងបន្តកុងត្រាដល់គេឬអត់ ហើយ ក្រៅពីនោះក៏សម្លឹងឃើញ Nathan Ake ផងដែរព្រោះ Tuchel វាយតម្លៃគេខ្ពស់ណាស់។