កម្ពុជា៖ អ្នកចាត់ការទូទៅក្រុមជម្រើសជាតិកម្ពុជា លោក Keisuke Honda បានព្រមានទៅកាន់កូនក្រុមថា សម្រាប់ការកោះហៅលើកក្រោយ ប្រសិនបើកីឡាកររូបណារត់មិនដល់ ២០.៥ ដែលលោកកំណត់ទេ នោះលោកនឹងបញ្ជូនកីឡាករទាំងនោះទៅក្លិបរបស់ពួកគេវិញ។

ជាការពិតណាស់លោក Honda បានលើកឡើងបែបនេះបន្ទាប់ពីបញ្ចប់បេសសកកម្មនៅប្រទេសឥណ្ឌា ដែលកម្ពុជា ពុំបានឡើងទៅកាន់វគ្គបន្តឡើយ ដោយ កម្ពុជាទទួលបានលទ្ធផលស្មើ១ និង ចាញ់២ ហើយ ភាពកំសោយរបស់ក្រុមដែលលោកមើលឃើញ នោះ គឺ ការមិនសូវរត់ ដែលជាហេតុលោកត្រូវបង្កើតច្បាប់ដ៏តឹងរឹងនេះឡើង។

ក្នុងអត្ថបទដកស្រង់ពី Cambodia 2023 លោក Honda បាននិយាយថា៖ ខ្ញុំនឹងមិនជ្រើសរើសយកចូលជម្រើសជាតិទេប្រសិនបើ រត់មិនដល់ ២០,៥ (30-15 intermittent fitness test)។ បើនិយាយឲ្យស្មោះត្រង់ វាជាការធ្វើតេស្តមួយដ៏ឆ្កួត ដែលខ្ញុំមិនដែលឃើញពីមុនមក ប៉ុន្តែសម្រាប់ពេលនេះខ្ញុំត្រូវតែជ្រើសរើសយកវា (តេស្ត)។ ដឹងអត់ ហេតុអ្វី ខ្ញុំមិនប្រើច្បាប់ដ៏ឆ្កួតហ្នឹងពីមុនមក?…តែពេលនេះយើងត្រូវបើវាហើយគឺដើម្បីចង់ឈ្នះក្រុមទាំងអស់ហ្នឹង។ ខ្ញុំឃើញថា យើងលេងមិនសូវរត់សោះ បើមើល២០នាទីដំបូងពេលប៉ះ អាហ្វហ្គានីស្ថាន វិញយើងរត់មិនដល់គេផង៕