កម្ពុជា៖ ខ្សែប្រយុទ្ធក្លិប វិសាខា និង ជាសមាជិកក្រុមជម្រើសជាតិកម្ពុជា កីឡាករ សារ ទី បានបង្ហោះសារមួយឆ្លើយតបទៅកាន់អ្នករិះគន់ដែលតែងតែរិះគន់ចំពោះទម្រង់លេងរបស់គេ។

ជាការពិតណាស់ សារ ទី ទទួលបានការរិះគន់ខ្លាំងពីសំណាក់មហាជន ជាពិសេសក្នុងព្រឹត្តិការណ៍ស៊ីហ្គេមដែលបញ្ចប់ទៅថ្មីៗនេះ ជុំវិញបញ្ហា ការមិនសូវសហការគ្នាជាក្រុម ដោយ អ្នកគាំទ្រ បានចោទរូបគេថាជា កីឡាករតួឯក ដែលធ្វើឲ្យប៉ះពាល់ដល់អារម្មណ៍របស់គេ ក៏បានធ្វើឲ្យគេដាច់ចិត្តបង្ហោះសារឆ្លើយតបទៅអ្នកគាំទ្រវិញ។

សារ ទី បាននិយាយថា៖ ខ្ញុំគឺខ្ញុំ។ ខ្ញុំមិនមែនជាអ្នកផ្សេងទេ។ កុំបាច់ខំប្រឹងនិយាយអា.ក្រក់ដាក់ខ្ញុំទេ​ ព្រោះសម្តីអ្នកមិនបានការទេ។ អរគុណអ្នកដែលគាំទ្រនិងស្រលាញ់ចូលចិត្តខ្ញុំ។ Focus៕