អឺរ៉ុប៖ ខ្សែការពារស្លាបឆ្វេងក្លិប Tottenham កីឡាករ Sergio Reguilon បានបង្ហាញពីអារម្មណ៍ភ្ញាក់ផ្អើលខ្លាំងចំពោះទម្រង់លេងរបស់អ្នកចាំទី Thibaut Courtois ថា ពិតជាធ្វើបានល្អមែនទែនក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រ Champions League ទល់នឹង Liverpool ថ្មីៗនេះ។

ជាការពិតណាស់ មិនត្រឹមតែជួយក្រុមឲ្យឈ្នះពាន Champions League ជាលើកទី១៤នោះទេ ប៉ុន្តែ Courtois ក៏បានក្លាយជាកីឡាករល្អជាងគេប្រចាំការប្រកួត ហើយ រូបគេបានក្លាយជាអ្នកចាំទីដំបូងគេបង្អស់ដែលអាចសង្គ្រោះបាល់បាន៩ដង ក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រផងដែរ។

ក្រោយចប់ការប្រកួត Reguilon ក៏បានបង្ហោះសារយ៉ាងខ្លីនៅលើបណ្តាញសង្គម Twitter ជាមួយនឹង ឈ្មោះ Thibaut Courtois ភ្ជាប់ជាមួយនឹងទឹកមុខភ្ញាក់ផ្អើល៕