អឺរ៉ុប៖ លោក Carlo Ancelotti បាននិយាយថាការប្រកួត Champions League វគ្គផ្ដាច់ព្រ័ត្រទល់នឹង Liverpool គឺស្រួលជាងប្រកួតទល់នឹង ក្រុមណាៗទាំងអស់។
Real Madrid បានលើកពាន UCL ទី១៤ក្នុងប្រវត្តិសាស្ត្ររបស់ក្លិបកាលពីថ្ងៃទី២៩ ខែឧសភា កន្លងទៅ បន្ទាប់ពី Vinicius Jr. រកបាន១គ្រាប់នៅនាទីទី៥៤ ជួយឲ្យក្រុមយកឈ្នះ ភាគីលោក Jurgen Klopp ក្នុងលទ្ធផល ១ ទល់នឹង ០។
ជ័យជំនះនេះបានធ្វើឲ្យលោក Carlo Ancelotti ឈ្នះពាន UCL លើកទី២ហើយជាមួយ Real Madrid ដោយលើកទី១ លោកបានឈ្នះកាលពីឆ្នាំ ២០១៤។
នៅរដូវកាលនេះក្រោយឆ្លងផុតវគ្គចែកពូលនៅ UCL គឺ Real Madrid បានទម្លាក់ក្រុម Paris Saint-Germain នៅវគ្គ១៦ក្រុម, Chelsea នៅវគ្គ៨ក្រុម, Manchester City នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រផងដែរ។
លោក Ancelotti បែរជានិយាយថាការប្រកួតទល់នឹង Liverpool បែរជាស្រួលជាងប្រឈមនឹងក្រុម PSG,Chelsea និង Man City ទៅវិញ៖ បើយើងរំលឹកសារឡើងវិញ មានមនុស្សជាច្រើនបាននិយាយថា PSG គ្រាន់តែសំណាងអាក្រក់, Chelsea ក៏សំណាងអាក្រក់, Manchester City ក៏សំណាងអាក្រក់, នេះជាការប្រកួតតែ១គត់ដែល មនុស្សគិតថាពួកយើងខ្លាំងឬខ្សោយជាងពួកគេ។ ខ្ញុំគិតថាវាពិតជាជួយបានច្រើនព្រោះ Liverpool ជាក្រុមដែលស្រួលបំបាក់ជាងក្រុមផ្សេងព្រោះពួកគេមានអត្តសញ្ញាណមួយដ៏ច្បាស់់លាស់ ដែលពួកយើងរៀបចំលេងទប់ទល់នឹងទម្រង់របស់ពួកគេ។