កម្ពុជា៖ អតីតស្តេចប្រដាល់របស់កម្ពុជាលោក អេ ភូថង បានបង្ហោះសារនៅលើបណ្តាញសង្គម Facebook ដោយមានមោទកភាពជាខ្លាំង បន្ទាប់ពីកូនៗរបស់លោកទាំង ២ នាក់ដណ្តើមបានមេដាយជូនជាតិពីព្រឹត្តិការណ៍ SEA Games លើកទី ៣១ ដែល វៀតណាមធ្វើជាម្ចាស់ផ្ទះ។

ជាការពិតណាស់ កូនប្រុសទាំង ២ នាក់របស់លោក អេ ភូថង សុទ្ធតែដណ្តើមបានមេដាយជូនកម្ពុជានៅព្រឹត្តិការណ៍ SEA Games, ក្នុងនោះ អេ អាំម៉ារីនភូថង ដណ្តើមបានមេដាយសំរឹទ្ធលើ ប្រភេទកីឡា វ៉ូវីណាម ទម្ងន់ ៦០គីឡូក្រាម និង អេ វីរៈខាំឈីតភូថង( ម៉ឺន មេឃា) ដណ្តើមបានមេដាយមាសលើប្រភេទកីឡាវ៉ូវីណាមដូចគ្នា ទម្ងន់ ៦៥ គីឡូក្រាម។

ក្រោយកូនៗរបស់ខ្លួនទាំង ២នាក់ធ្វើបានល្អបែបនេះ, លោក អេ ភូថង បានបង្ហោះសារយ៉ាងខ្លីនៅលើគណនី Facebook របស់ខ្លួនយ៉ាងដូច្នេះថា៖

អគុណកូនទាំងពីរដែលខំប្រឹងយកមេដៃជូនប៉ានឹងម៉ាក់ អគុណសន្ដិភាព៕