បរទេស៖ ក្រោយប្រកួតស្មើក្រុម Leicester City កាលពីយប់មិញ អ្នកគាំទ្រក្លិប Chelsea បានខឹងសម្បារយ៉ាងខ្លាំង រួចបានរំអុកឲ្យក្លិបលក់កីឡាករ Christian Pulisic ចោល។
ជាការពិតណាស់ កាលពីយប់មិញនេះ ក្រុមតោខៀវ Chelsea បានបើកកីឡដ្នាន Stamford Bridge របស់ខ្លួន ស្វាគមន៍ក្រុមកញ្ជៀងខៀវ Leicester ហើយបានបញ្ចប់ត្រឹមលទ្ធផល ១-១ ដោយក្រុម Leicester ជាអ្នកនាំមុខមុននៅនាទី ទី៦ ដោយកីឡាករ James Maddison និង Chelsea តាមស្មើវិញនៅនាទី ទី៣៤ ដោយកីឡាករ Marcos Alonson។
យ៉ាងណាមិញ អ្នកគាំទ្រក្រុមម្ចាស់ផ្ទះហាក់ដូចជាមិនពេញចិត្តនឹងទម្រង់លេងរបស់ Pulisic ឡើយដោយពួកគេបានបង្ហោះលើបណ្តាញសង្គម Twitter ថា៖ Pulisic នេះមកឲ្យតែចង្អៀតក្រុមទេ
This pulisic guy is a waste of space 🤦🏾♂️
— King (@ratherbeaking) May 19, 2022
អ្នកណាថា Pulisic ល្អ មកវាយគ្នាជាមួយខ្ញុំពេលណាក៏បានដែរ
If anyone thinks pulisic is good at football. We can fight anytime
— J (@Tuxhel) May 19, 2022