កម្ពុជា៖ លោក Keisuke Honda បានបង្ហាញអំពីទស្សនៈយល់ឃើញចំពោះព្រឹត្តិការណ៍ស៊ីហ្គេម ក្រោយដឹកនាំក្រុមកម្ពុជាទទួលបានលទ្ធផលបរាជ័យកាលពីម្សិលមិញ។
ជាការពិតណាស់ វាជារឿងដ៏សោកស្តាយមែនទែនកាលពីម្សិលមិញដែលកម្ពុជាបានរង់បរាជ័យក្រោមថ្វីជើង ក្រុមជម្រើសជាតិសិង្ហបុរី ក្នុងលទ្ធផល ១ទល់នឹង០ នៃព្រឹត្តិការណ៍ស៊ីហ្គេម ខណៈ កម្ពុជាមានឪកាសល្អៗជាច្រើនប៉ុន្តែត្រូវបានរារាំងដោយអ្នកចាំទី ជាពិសេសបង្គោលទីតែម្តង។
លោក Honda បាននិយាយថា៖ វាជាថ្ងៃដ៏លំបាក។ ខ្ញុំគិតថាយើងលេងបានល្អជាងការប្រកួតមុន ប៉ុន្តែខ្ញុំមិនបដិសេធចំពោះលទ្ធផលថ្ងៃនេះទេ។ ខ្ញុំគ្រាន់តែចង់និយាយថា កីឡាករបានប្រឹងប្រែងអស់ពីសមត្ថភាព ហើយខ្ញុំមានមោទកភាពចំពោះពួកគេ៕