អង់គ្លេស៖ អ្នកកាសែត Fabrizio Romano បានចុះផ្សាយថា ខ្សែការពារ Antonio Rudiger នឹងចាកចេញពីក្លិប Chelsea ទៅចូលរួមជាមួយ Real Madrid នៅរដូវកាលក្រោយដោយគ្មានតម្លៃខ្លួន។

កុងត្រារបស់កីឡាករសញ្ជាតិអាល្លឺម៉ង់រូបនេះជាមួយ Chelsea នឹងអស់សុពុលភាពនៅចប់រដូវកាលនេះហើយដោយគេសម្រេចចិត្តមិនបន្តកុងត្រាថ្មីទេ។

ឥលូវនេះការចរចារវាង Real Madrid និង Rudiger បានរួចរាល់អស់ហើយដោយគេនឹងចុះកុងត្រា៤ឆ្នាំគឺរហូតដល់ឆ្នាំ២០២៦ ដោយគ្មានលក្ខខណ្ឌអាចបន្តទៅ១រដូវកាលទៀតនោះឡើយ។

យ៉ាងណាមិញ ការប្រកាសផ្លូវការនឹងធ្វើឡើងនៅចប់រដូវកាលនេះ ដោយសារ Real Madrid ចង់ផ្ដល់ការគោរពដល់ក្លិប Chelsea៕