អាស៊ាន៖ គ្រូបង្គោលក្រុមជម្រើសជាតិថៃ លោក Alexandre Polking សរសើរពីទម្រង់លេងរបស់ក្រុមជម្រើសជាតិកម្ពុជា ជាពិសេសនៅក្រោមការដឹកនាំរបស់លោក Keisuke Honda។

ជាការពិតណាស់ នៅថ្ងៃសៅរ៍សប្តាហ៍នេះ ក្រុមកម្ពុជាអាយុក្រោម២៣ឆ្នាំ នឹងត្រូវលេងតទល់នឹង ក្រុមថៃអាយុក្រោម២៣ឆ្នាំ នៃព្រឹត្តិការណ៍ស៊ីហ្គេម ខណៈ កាលពីម្សិលមិញនេះក្រុមទាំងពីរសុទ្ធតែរកបាននូវជ័យជម្នះដូចគ្នា ដោយ កម្ពុជា បានយកឈ្នះ ឡាវ ក្នុងលទ្ធផល ៤ទល់នឹង១ ខណៈ ថៃ បានយកឈ្នះ សិង្ហបុរី ក្នុងលទ្ធផល ៥ទល់នឹង០។

លោក Polking បាននិយាយថា៖ ​លោក Keisuke Honda បានផ្លាស់ប្តូរបាល់ទាត់កម្ពុជា។ ក្រុម U-23 កម្ពុជា ជាក្រុមដែលក្មេង ហើយរៀបចំបានល្អ ដោយមានជំនួយពីក្រុមគ្រូបង្វឹកដែលមានបទពិសោធន៍។ ការដឹកនាំ និងបង្វឹក នេះបានផ្លាស់ប្តូរទាំងស្រុងនូវរបៀបលេងរបស់កម្ពុជា។ ពួកគេពិតជាមាន ការផ្លាស់ប្តូរទាំងស្រុង កីឡាកររបស់ពួកគេមានគុណភាព មានឆន្ទះចង់ឈ្នះ និង ខុសប្លែកពីពេលមុនខ្លាំងណាស់។ យើងនៅសល់ពេល ៥ថ្ងៃទៀត មុនប្រកួតជាមួយ ២ក្រុមចុងក្រោយ U-23 ឡាវ និងកម្ពុជា។ ពួកគេមិនមែនជាក្រុមខ្សោយទេ ហើយខ្ញុំត្រូវតែដាស់តឿនកីឡាករឲ្យផ្តោតអារម្មណ៍ គោរព។ យើងត្រូវផ្តោតលើការប្រកួតនីមួយៗ៕

ប្រភព ៖ Keylatop