អ្នកគាំទ្ររបស់ក្លឹប Manchester City មួយក្ដាប់តូចបានបង្ហាញអារម្មណ៍មិនពេញចិត្តចំពោះអាជ្ញាកណ្ដាល Daniele Orsato ដែលផ្លុំកញ្ចែបញ្ចប់ការប្រកួតវគ្គផ្ដាច់ព្រ័ត្រ UCL មុន១០វិនាទី។
ការប្រកួតរវាង City និង Madrid ត្រូវបានអូសបន្លាយរហូតបន្ថែមម៉ោង១៥នាទីពីរដង។ ចុងក្រោយ Madrid អាចរកបានគ្រាប់នៅនាទីទី៩៥ យកឈ្នះសរុបទាំងពីរជើង ៦-៥ បានឡើងទៅកាន់ផ្ដាច់ព្រ័ត្រសម្លឹងរកពានជាលើកទី១៤។ យ៉ាងណាមិញ អ្នកគាំទ្រ Man City ចាប់បានកំហុសអាជ្ញាកណ្ដាលផ្លុំកញ្ចែបញ្ចប់ការប្រកួតមុន១០វិនាទី។
ត្បិតតែនាទីនេះតិចមែន តែពួកគេគិតថាវានៅតែជាពេលវេលាចុងក្រោយសម្រាប់ City អាចវាយបកដើម្បីបន្តដង្ហើមក្នុងពានអឺរ៉ុប។ ប៉ុន្តែលោក Orsato មានគំនិតផ្សេង ដោយបានផ្លុំកញ្ចែបញ្ចប់ការប្រកួតនៅនាទីទី២:៥០ ក្នុងម៉ោងបន្ថែម៣នាទីចុងក្រោយ។
បញ្ចប់ការប្រកួតមុន១០វិនាទីបែប មានអ្នកគាំទ្ររបស់ City ជាច្រើនបានចោទការប្រកួតនេះថា បានរៀបចំទុក។ លើបណ្ដាញសង្គម អ្នកគាំទ្រមានបានសរសេរថា៖ “ហាស? បញ្ចប់មុន១០វិនាទី? អាជ្ញាកណ្ដាលនេះពិតជាកំប្លែងណាស់”។ ឯម្នាក់ទៀតថា៖ “អាជ្ញាកណ្ដាលនេះពិតជាអាម៉ាស់ណាស់។ ខ្ញុំជឿយ៉ាងពិតប្រាកដ កាប្រកួតនេះបានរៀបចំ”៕
ប្រភព ៖ Sabay News