Phil Foden ខ្សែបម្រើប្រយុទ្ធរបស់ក្រុម Manchester City បាននិយាយថាក្រុមខ្លួនគួរតែសម្លា.ប់ ឬយកឈ្នះលើក្រុម Real Madrid នៅជើងទី១នេះឱ្យបានច្រើន ព្រោះមានឱកាសល្អៗច្រើន តែគួរឱ្យស្ដាយឈ្នះគ្រាប់ត្រឹម១គ្រាប់ប៉ុណ្ណោះ។
ជំនួបជើងទី១នៅយប់មិញវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រពានរង្វាន់ UEFA Champions League ក្រុម Manchester City បានយកឈ្នះលើក្រុម Real Madrid ក្នុងលទ្ធផល ៤-៣។ ដោយប្រកួតនេះដែរ គេឃើញថាក្រុមម្ចាស់ផ្ទះមានឱកាសនិងកៀបសង្កត់ទៅលើក្រុមភ្ញៀវច្រើន តែសោកស្ដាយរកបានត្រឹម៤គ្រាប់ប៉ុណ្ណោះ។ ការរបូតឱកាសច្រើននេះដែរ ធ្វើឱ្យ Foden សោកស្ដាយជាខ្លាំង ព្រោះប្រសិនបើអាចយកឈ្នះជើងទី១នេះបានច្រើនគ្រាប់ នោះនៅជើងទី២ទឹកដីអេស្ប៉ាញ មិនសូវជាមានក្ដីបារម្ភច្រើននោះទេ។
ខ្សែបម្រើសញ្ជាតិអង់គ្លេសបាននិយាយថា៖ “យើងចាប់ផ្ដើមបានយ៉ាងល្អ និងអាចសម្លាប់ការប្រកួតនេះបាន។ ក្នុងការប្រកួតបែបនេះ យើងត្រូវការការបង្កើតឱកាសឱ្យបានច្រើន។ យើងកំពុងលេងជាមួយក្រុមដែលធ្លាប់ឈ្នះពានរង្វាន់ Champions League ច្រើនបំផុត ប្រសិនបើយើងទុកឱ្យពួកគេលេង ពួកគេនឹងធ្វើបាបយើង។ នេះជាអ្វីដែលយើងត្រូវធ្វើនៅជើងទី២”៕