អង់គ្លេស៖ អ្នកគាំទ្រក្លិប Chelsea ជាច្រើននាក់បានបង្ហាញអំពីអារម្មណ៍ខឹងសម្ប៉ានៅលើបណ្តាញសង្គមចំពោះការបង្ហាញទម្រង់លេងរបស់កីឡាករ Cristian Pulisic ក្នុងការប្រកួតកាលពីយប់មិញ។
ជាការពិតណាស់ កាលពីយប់មិញនេះក្នុងការប្រកួតទល់នឹង Real Madrid គឺ Pulisic ត្រូវបានផ្លាស់ប្តូរចូលលេងជំនួស Timo Werner នៅក្នុងនាទីទី៨៣ ប៉ុន្តែ ក្នុងនាទីដែលសេសសល់ជាពិសេសការប្រកួតថែមម៉ោង ១៥នាទីពីរដង គឺ រូបគេធ្វើមិនបានល្អទាំងសោះ ខណៈ Chelsea បានធ្លាក់ចេញពីក្របខណ្ឌ Champions League យ៉ាងសោកស្តាយដោយលទ្ធផលទាំងពីរជើង ៥ទល់នឹង៤។
ក្រោយបញ្ចប់ការប្រកួត Maguire បានក្លាយជាផ្ទាំងស៊ីបរបស់អ្នកគាំទ្រ Chelsea នៅលើបណ្តាញសង្គម ដោយអ្នកខ្លះបានសំណូមពរឲ្យគេចាកចេញពីក្លិប និង អ្នកខ្លះទៀតបានចាត់ទុករូបគេជាកីឡាករដែលអន់បំផុតក្នុងប្រវត្តិសាស្រ្តក្លិប៕