អ្នកចាត់ការ Thomas Tuchel បាននិយាយថា គ្មានអ្វីត្រូវស្ដាយទេ បន្ទាប់ពីក្រុមការពារតំណែងជើងឯក Chelsea ធ្លាក់ចេញពីពានរង្វាន់ Champions League ដោយថ្វីជើងរបស់ Real Madrid កាលពីយប់មិញ។
ចាញ់កាលពីជើងទីមួយ ៣-១ Chelsea បានព្យាយាមវាយបកលើក្រុមជើងឯក UCL ១៣សម័យ រហូតលេងដល់ម៉ោងបន្ថែម១៥នាទីពីរដងក្នុងកីឡដ្ឋាន Bernabeu។ ប៉ុន្តែចុងក្រោយ Real Madrid នៅតែជាអ្នកឈ្នះក្នុងលទ្ធផលសរុបទាំងពីរជើង ៥-៤ អរគុណដល់គ្រាប់បាល់របស់ Karim Benzema នៅនាទី៩៦។
ក្រោយបញ្ចប់ការប្រកួត អ្នកចាត់ការរបស់ Chelsea លោក Tuchel បាននិយាយថា នេះគឺជាការចាញ់ដែល Chelsea អាចយល់និងគ្មានអ្វីត្រូវស្ដាយឡើយ។ ក្រុមរបស់លោកពិតជាគ្មានសំណាងឡើយក្នុងប្រកួតនេះ។ ជ័យជម្នះខាងលើ Real នឹងឡើងទៅកាន់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ដើម្បីបន្តស្វែងរកឱកាសឈ្នះពានជាលើកទី១៤៕