បរទេស៖ នាយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី ១៣ ខែ មេសា ឆ្នាំ ២០២២ ក្រុមម្ចាស់ផ្ទះ Bayern Munich បានបើកទ្វាកីឡដ្ឋាន Allianz Arena របស់ខ្លួនទទួលស្វាគមន៍ក្រុមភ្ញៀវ Villarreal នៅក្នុងការប្រកួតជើងទី២ វគ្គ ៨ ក្រុមនៃពានរង្វាន់
Champions League។

ជាការពិតណាស់ កាលពីជើងទី ១ កន្លងទៅក្រុម Villarreal បានទទួលជ័យជម្នះទៅលើក្រុម Bayern Munich នៅទឹកដី អេស្ប៉ាញ ក្នុងលទ្ធផល ១-០, ដោយឡែកយប់មិញនេះដែលជាការប្រកួតជើងទី ២ ពួកគេបានបញ្ចប់លទ្ធផលដោយស្មើគ្នា ១-១ ប៉ុណ្ណោះនៅទឹកដីរបស់ Bayern។ ក្នុងនោះ Robert Lewandowski ជាអ្នករកគ្រាប់បាល់នាំមុខឱ្យ Bayern មុនពេល Samuel Chukwueze ស៊ុតគ្រាប់តាមស្មើវិញឱ្យក្រុមនាវាមុជទឹកពណ៌លឿង។

ដូច្នេះតាមរយៈលទ្ធផលបែបនេះ គឺក្រុម Villarreal ទទួលបានកៅអីជាផ្លូវការដើម្បីឡើងទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃពាន UCL ជាលើកដំបូងនៅក្នុងប្រវត្តិសាស្ត្រក្លិប ក្រោយយកឈ្នះទៅលើក្លិបយក្ស អាល្លឺម៉ង់ ២-១ (គិតលទ្ធផលទាំង ២ ជើង)៕