អេស្ប៉ាញ៖ ខ្សែប្រយុទ្ធ Karim Benzema ថា Real Madrid នឹងធ្វើគ្រប់យ៉ាងដើម្បីបានឡើងទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ មុនការប្រកួតទល់នឹង Chelsea នៅជើងទី២ ដែលធ្វើឡើងនាថ្ងៃទី១៣ ខែមេសា រំលងអាធ្រាត្រនេះហើយ។
កាលពីជើងទី១ គឺ Benzema បានស៊ុត Hat-Trick បំបាក់ក្រុមការពារតំណែងជើងឯក UCL ៣ ទល់នឹង១ ខណៈការប្រកួតជើងទី២នេះគឺនឹងធ្វើឡើងនៅកីឡដ្ឋាន Santiago Bernabeu វិញម្ដង។
Benzema បានថ្លែងប្រាប់ Mundo Deportivo ថា៖ កត្តាសំខាន់គឺត្រូវលេងឲ្យដូចជើងទី១ គឺលេងដើម្បីឈ្នះនិងបង្ហាញចេញថាពួកយើងចង់ទៅលេងនៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ។
គួរបញ្ជាក់ផងដែរថា បើសិន Real Madrid យកឈ្នះ Chelsea មែននោះក្រុមនេះនឹងឡើងទៅប៉ះ Manchester City ឬ Atletico Madrid នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រនេះហើយ៕