អង់គ្លេស៖ អ្នកគាំទ្រក្លិប Manchester United ជាច្រើននាក់បានបង្ហាញអំពីអារម្មណ៍ខឹងសម្ប៉ានៅលើបណ្តាញសង្គមចំពោះការបង្ហាញទម្រង់លេងរបស់ Bruno Fernandes កាលពីយប់មិញ។

ជាការពិតណាស់ កាលពីយប់មិញនេះ Man Utd បានធ្លាក់ចេញពីពានរង្វាន់ Champions League ត្រឹមវគ្គ១៦ក្រុមចុងក្រោយ ក្រោមថ្វីជើង Atletico Madrid ក្នុងលទ្ធផល ១ទល់នឹង០ និង សរុបទាំងពីរជើង ២ទល់នឹង១។

ក្នុងនោះ Bruno ក៏បានបង្ហាញខ្លួនជាជម្រើសដំបូងផងដែរ ប៉ុន្តែត្រូវបានប្តូរចេញនៅនាទីទី៦៧ ជំនួសវិញដោយ Paul Pogba ដោយសារគេមើលឃើញថា កីឡាករសញ្ជាតិព័រទុយហ្កាល់ធ្វើមិនបានល្អទាល់តែសោះក្នុងការប្រកួតនេះរហូតមានថ្នាក់មានអ្នកគាំទ្រមួយចំនួនបានបោះពាក្យថា រូបគេជាកីឡាករមិនបានការឡើយរាល់ពេលលេងក្នុងជំនួបធំៗ និង អ្នកខ្លះទៀតសុំឲ្យគេចុះចេញពីក្លិបតែម្តង៕