លោក Rio Ferdinand បានធ្វើការរិះគន់ចំពោះការលេងរបស់កីឡាករ Marquinhos កាលពីយប់មិញដែលជាហេតុធ្វើឲ្យ Paris Saint Germain បានធ្លាក់ចេញពីពានរង្វាន់ Champions League។

ជាការពិតណាស់ វាជារឿងដ៏គួរឲ្យភ្ញាក់ផ្អើលមែនទែនកាលពីយប់មិញ បន្ទាប់ពី PSG បានធ្លាក់ចេញពីពានរង្វាន់ Champions League ត្រឹមវគ្គ១៦ក្រុមចុងក្រោយ ក្រោមស្នាដៃ Real Madrid ក្នុងលទ្ធផល ៣ទល់នឹង១ និង សរុបទាំងពីរជើង ៣ទល់នឹង២។

លោក Ferdinand បាននិយាយថា៖ វាជារឿងដ៏គួរឲ្យអស់សំណើចក្នុងនាមជាក្រុមដែលសម្បូរទៅដោយបទពិសោធន៍។ Marquinhos ខ្ញុំស្រលាញ់ការការពារបស់គាត់ ហើយ គាត់ជាកីឡាករដែលអ្នកមិនចង់រិះគន់នោះទេ។ គាត់បានធ្វើឲ្យមានបាល់ជ្រុងកើតឡើង។ វាពិតជាមិនគួរឲ្យជឿនោះទេ៕