បរទេស៖ ខ្សែប្រយុទ្ធឆ្នើម Karim Benzema របស់ក្លិប Real Madrid បានបង្ហាញចំណាប់អារម្មណ៍ផ្ទាល់ខ្លួនបែបនេះខ្លះៗ ក្រោយរកបាន Hat-Trick ទល់នឹង Paris Saint Germain កាលពីយប់មិញ។

ជាការពិតណាស់ R.Madrid បានបើកកីឡដ្ឋាន Santiago Bernabeu របស់ខ្លួន ស្វាគមន៍ក្រុមភ្ញៀវ PSG ក្នុងការប្រកួតពាន UEFA Champion League វគ្គ៨ក្រុម ចុងក្រោយកាលពីយប់មិញនេះ។ គួរបញ្ចាក់ផងដែរថា កាលពីជើងទី១ គឺបានធ្វើឡើងនៅ កីឡដ្ឋាន Parc de Princes របស់ PSG ដោយ PSG បានយកឈ្នះក្នុងលទ្ធផល ១-០ រីឯនៅជើងទី២ កាលពីយប់មិញនេះវិញ ក្រុម R.Madrid បានធ្វើបានយ៉ាងអស្ចារ្យ ដោយលត់វាយបកវិញ ៣-១ រកគ្រាប់បាល់បានទាំងបី ដោយ Benzema សរុបលទ្ធផលទាំងពីរជើងគឺ ៣-២។

Benzema បាននិយាយថា៖ ខ្ញុំពិតជាមានមោទកភាពខ្លាំងណាស់ ដែលមានឈ្មោះជាកីឡាករទីបី ក្នុងប្រវិត្តិសាស្រ្ត R.Madrid ក្នុងនាមជាកីឡាករដែលរកគ្រាប់បាល់បានច្រើន។ ខ្ញុំនឹងមិនឈប់ទេ ខ្ញុំនៅតែខំប្រឹងរកគ្រាប់បាល់បន្តទៀត។ ក្លិប R.Madrid នៅតែមានជីវិត ពួកយើងនឹងមិនចុះចាញ់ទេ ហើយមួយទៀតខ្ញុំសុំអរគុណដល់អ្នកគាំទ្រទាំងអស់ ព្រោះអ្នកទាំងគ្នាពិតជាអស្ចារ្យណាស់ ក្នុងរាត្រីនេះ៕