លោក Al-Khelaifi ប្រធានក្លឹប PSG បានបង្ហាញអារម្មណ៍មិនពេញចិត្តខ្លាំងមែនទែននៅពេលក្រុមរបស់លោក លេងចាញ់ក្រុម Real Madrid ធ្លាក់ត្រឹមវគ្គ១៦ក្រុមចុងក្រោយលទ្ធផល ៣-២ ។
នៅយប់មិញនេះ ក្រុម PSG បានបើកការនាំមុខទៅលើក្រុមម្ចាស់ផ្ទះ Real Madrid ម្ដងទៀតទៅហើយនៅតង់ទី១ ប៉ុន្តែឈានដល់តង់ទី២ ពួកគេមិនអាចបិទជាប់នោះទេ។ ក្រុមអធិរាជស បានវាយបកមកវិញ ដោយ Karim Benzema រកបានដល់ទៅ៣គ្រាប់ម្នាក់ឯងឯណោះដើម្បីយកឈ្នះលើក្រុម PSG ៣-១ នៅជើងទី២ ហើយសរុបទាំងពីរជើង ៣-២ បានឡើងទៅវគ្គ៨ក្រុមចុងក្រោយ។
ការវាយបកដ៏អស្ចារ្យរបស់ក្រុម Real Madrid នេះ បានធ្វើឱ្យលោក Al-Khelaifi ប្រធានក្លឹប PSG មិនសប្បាយចិត្តនោះទេ។ លោកមិនពេញចិត្តចំពោះការសម្រេចរបស់អាជ្ញាកណ្ដាលនៅគ្រាប់បាល់ទី១របស់ Benzema ដោយលោកចាត់ទុកថាមិនគួរឱ្យទេ ព្រោះកីឡាករបារាំងបានបង្កកំហុសលើGianluigi Donnarumma ទៅហើយ។ ដោយក្រោយចប់ការប្រកួត លោកបានស្រែកដាក់អាជ្ញាកណ្ដាល ហើយក៏បន្ដទៅបន្ទប់ផ្លាស់សំលៀកបំពាក់ថែមទៀត៕