បរទេស៖ កាលពីយប់រំលងអាធ្រាត្រឈានចូលថ្ងៃ ព្រហស្បតិ៍ ត្រូវនឹងថ្ងៃទី ១០ ខែ មីនា ឆ្នាំ ២០២២ ក្រុមម្ចាស់ផ្ទះ Real Madrid បានបើកទ្វាកីឡដ្ឋាន Santiago Bernabeu របស់ខ្លួនទទួលស្វាគមន៍ក្រុមភ្ញៀវ Paris Saint Germain នៅក្នុងការប្រកួតវគ្គ ១៦ ក្រុមចុងក្រោយជើងទី ២ នៃពានរង្វាន់ Champions League។

ជាការពិតណាស់ ក្រុមម្ចាស់ផ្ទះ Real Madrid ពិតជាធ្វើបានល្អមែនទែន ដោយអាចបកយកឈ្នះ PSG នៅជើងទី ២ ក្នុងលទ្ធផល ៣-១ បន្ទាប់ពីជើងទី ១ កន្លងទៅពួកគេបានបរាជ័យក្នុងលទ្ធផល ១-០, ខណៈលទ្ធផលបែបនេះបានជួយឱ្យក្រុមអធិរាជសទទួលបានកៅអីគ្រប់គ្រាន់ដើម្បីឡើងទៅកាន់វគ្គ ៨ ក្រុមជាបន្តទៀត ដោយសរុបទាំង២ជើងពួកបានយកឈ្នះក្នុងលទ្ធផល ៣-២។

គួរបញ្ជាក់ថា ៣ គ្រាប់របស់ R.Madrid គឺរកបានដោយ Karim Benzema ម្នាក់ប៉ុណ្ណោះ ពោលគឺនៅនាទីទី ៦១, ៧៦ និង ៧៨, ចំណែកមួយគ្រាប់របស់ PSG វិញគឺរកបានដោយ Kylian Mbappe នៅនាទីទី ៣៩៕