អ្នកចាំទី Andre Onana របស់ Ajax ប្រឈមនឹងការឃ្លាតឆ្ងាយពីបាល់ទាត់រយៈពេល ១២ ខែបន្ទាប់ពីខកខានការធ្វើតេស្តស្វែងរកសារធាតុញៀន បើទោះបីជាក្លឹបរបស់គាត់នឹងធ្វើការប្តឹងត្រឡប់ចំពោះការសម្រេចនេះក៏ដោយ ។

កាលពីខែតុលា Onana មានអារម្មណ៍ថាមិនស្រួលខ្លួនហើយមិនដឹងថាបានលេបថ្នាំ Lasimac ដែលជាថ្នាំរបស់ប្រពន្ធគាត់ ដែលគ្រូពេទ្យចេញវេជ្ជបញ្ជាឲ្យលេបដើម្បីបំបាត់ការឈឺចាប់ ។ ក្រុមវិន័យរបស់ក្លឹបបានលើកឡើងថាគ្មានចេតនាអ្វីពី Onana ដើម្បីបន្លំឬទទួលបានផលប្រយោជន៍ពីការប្រើថ្នាំនោះឡើយ ។

ទោះយ៉ាងណាសហព័ន្ធបាល់ទាត់ UEFA បានបញ្ជាក់ថា ដោយផ្អែកលើវិធានការប្រឆាំងនឹងការប្រើប្រាស់សារធាតុញៀន ថាវាជាការធ្លាក់ចុះនៃទំនួលខុសត្រូវចំពោះបុគ្គល ហើយការហាមឃាត់នេះគឺត្រូវតែធ្វើឡើងដើម្បីធានាថាមិនមានសារធាតុហាមឃាត់ណាមួយត្រូវបានយកមកប្រើប្រាស់ ។