វិស័យបាល់ទះនៅកម្ពុជាបច្ចុប្បន្នកំពុងមានភាពទាក់ទាញពីមហាជន ក្នុងការគាំទ្រស្ទើរពេញតារាងបាល់ទះនៅពេលមានការប្រកួតម្ដងៗ។ យ៉ាងណាយុវជនចំនួន ៤ រូបនេះទើបតែមានវ័យ២០ជាងតិចតួច ប៉ុន្តែសមត្ថភាពល្អមិនធម្មតា។ យុវជន ៤រូបនោះអ្នកណាខ្លះសូមមើលខាងក្រោម៖
១- គួន ម៉ុម ៖ កុំមើលឃើញមាឌធំ កម្ពស់ខ្ពស់ និងមានកាយសម្បទាសាច់ដុំកង់ៗ គិតថា អាយុច្រើននោះតាមពិតយុវជនរូបនេះទើបតែឈានចូល ២៤ ឆ្នាំថ្មីនេះប៉ុណ្ណោះ។ គេកើតថ្ងៃទី១០ ខែកក្កដា ឆ្នាំ១៩៩៦ បច្ចុប្បន្នមានកម្ពស់ ១,៩៦ ម៉ែត្រ សម្រាប់ការសិក្សាក៏បានបញ្ចប់ថ្នាក់បរិញ្ញាប័ត្រមុខជំនាញ IT នៅសាលា វណ្ណដា ។ យុវជនរូបនេះជាកីឡាករកម្ពុជាទី១ ដែលបានចេញទៅលេងលីគកំពូល ឥណ្ឌូណេស៊ី និងទទួលស្គាល់ដោយសហព័ន្ធកីឡាបាល់ទះអន្តរជាតិ។
២- វឿន វាសនា ៖ យុវជនរូបនេះទើបតែឈានចូល ២០ឆ្នាំ ក្នុងឆ្នាំ២០២១ នេះ ហើយគេមានកម្ពស់១,៩៤ ម៉ែត្រ។ បច្ចុប្បន្នយុវជនកំពុងត្រូវបានក្លឹបនៅថៃមើលឃើញ និងបានចេញលេងកសាងកេរ្តិ៍ឈ្មោះក្នុងស្រទាប់បាល់ទះស្រុកខ្មែរ ដោយយកចូលរួមជាមួយក្រុមរបស់គេ យកឈ្នះក្នុងការប្រកួតផ្លូវការ និងជាស្មាត់ធំមួយរូបប្រចាំក្លឹបវិសាខា និងបានចេញលេងយកឈ្នះក្រុម។
៣- ធី ម៉េងហ៊ួង ៖ យុវជនរូបនេះឈានចូល ២០ ឆ្នាំហើយ សម្រាប់ឆ្នាំថ្មី២០២១នេះ គេជាយុវជនមកពីខេត្តកណ្ដាលមួយរូប ដែលបានសាងស្នាដៃល្អក្នុងវិស័យបាល់ទះ ដោយបង្ហាញឲ្យឃើញពីសមត្ថភាពលេចធ្លោក្នុងចំណោមយុវជនជាច្រើននាក់។ យុវជនកម្ពស់ ១,៨៥ ម៉ែត្ររូបនេះអាចលោតបានកម្ពស់ ៣,៣០ ទៅ ៣,៣៥ ម៉ែត្រ ហើយបានបង្ហាញឲ្យមហាជនចាប់អារម្មណ៍ក្រោយយកឈ្នះការប្រកួត ៣ ស្មើទៅលើក្រុមរាជ និង ឌូក ជាដើម។
៤- ផុល រតនៈ ៖ កូនអ្នកព្រៃវែងរូបនេះ ឈានចូលវ័យ ២២ ឆ្នាំហើយ សម្រាប់ឆ្នាំ២០២១ នេះគេជាយុវជនមួយរូប ដែលមានជំនាញដេញបាល់លឿន ល្អជាងគេរបស់វិសាខា និងជម្រើសជាតិបច្ចុប្បន្ន។ រតនៈ ត្រូវបានមហាជនចាប់អារម្មណ៍ក្រោយបង្ហាញសមត្ថភាពលេងល្អខ្លាំងក្នុងការប្រកួតមិត្តភាពកន្លងមក និងលេងយកឈ្នះក្រុមរបស់ សុវណ្ណនាថ និង ម៉េងហ៊ួង ៤ ស្មើកាលពីពេលថ្មីៗនេះ។ យុវជនដដែលនេះមានកម្ពស់ ១,៨៨ ម៉ែត្រមានបងប្អូនពីរនាក់ ហើយប្អូនប្រុសបង្កើតរបស់គេក៏បានចូលហាត់នៅវិសាខាដូចគ្នា។
ប្រភព ៖ Sabay News