​ក្រោយ​ពី​មើល​ឃើញ​សន្ទុះ​គាំទ្រ​មហា​ធំធេង​នៅ​ប្រទេស​កម្ពុជា​មក ​ស្ថាប័ន ONE Championship ​បាន​ចាត់​ទុក​គូ​បើក​ឆាក​នេះ​នឹង​ធ្វើ​ឱ្យ​អ្នក​គាំទ្រ​ជក់​ចិត្ត​មិន​ខាន។

Chan Rothana | ONE Championship - Athletes

​ចាន់ រតនា នឹងប៉ះ​អ្នកលេងគុនចម្រុះចិន Xie Wei ក្នុងព្រឹត្តិការណ៍ ONE: Collision Course ​នៅ​ល្ងាច​នេះ​ឯង ​ដើម្បី​ជា​ដំណើរ​មួយ​សម្រាប់​រូបគេ​ឆ្ពោះ​ទៅ​រក​ការ​ដណ្ដើម​ខ្សែ​ក្រវាត់។ ​បើ​ទោះ​ជា​ការ​ប្រកួត​របស់​ទូត​សុឆន្ទៈ​របស់​​សែលកាត​ខាង​លើ​នេះ ​មិន​មែន​ជា​គូ​ឯក​មែន ​ប៉ុន្តែ​សម្រាប់ ONE ​បាន​ចាត់​ទុក​វា​នឹង​ក្លាយ​ជា​គូ​ដែល​មាន​អ្នក​គាំទ្រ​ទស្សនា​ច្រើន​ជាក់​ជា​មិន​ខាន។

Xie "The Hunter" Wei | ONE Championship - Athletes

​ជាមួយ​ការ​ប្រកួត​ដ៏​ជក់​ចិត្ត​នេះ​ដែរ ​ចាន់ រតនា ​ជឿ​ជាក់​ថា​នឹង​មាន​ម្នាក់​សន្លប់​ជាក់​ជា​មិន​ខាន ​បើ​មិន​មែន​រូបគេ​ទេ​គឺ​មាន​តែ​កីឡាករ​ចិន។ Xie Wei ​ជា​កីឡាករ​ម្នាក់​ដែល​ប្រយុទ្ធ​មិន​ដក​ដៃ ​វាយ​ដើម្បី​យក​ឈ្នះ ​ដូច្នេះ​ហើយ​ច្បាស់​ណាស់​នឹង​មាន​ម្នាក់​សន្លប់​មិន​ខាន ​មិន​ដល់​ចប់​ទឹក​ទេ៕​

ប្រភព ៖ Sabay News