បង​​ស្រី​របស់ Cristiano Ronaldo នាង Elma Aveiro បាន​បង្ហោះ​រូប​មួយ​សន្លឹក​លើ​បណ្ដាញ​សង្គម Instagram បង្ហាញ​ពី Lionel Messi លត់​ជង្គង់​គោរព​ប្អូន​ប្រុស​របស់​ខ្លួន។

Aveiro បាន​បង្ហាញ​រូប​លើ​បណ្ដាញ​សង្គម បន្ទាប់​ពី Ronaldo រក​បាន​ពីរ​គ្រាប់​ពី​ការ​ទាត់​ប៉េណាល់ទី​ ជួយ Juventus យក​ឈ្នះ Barcelona ៣-០ យក​បាន​តំណែង​កំពូល​តារាង​ពូល G។ បន្ទាប់​ពី​ត្រឡប់​មក​កាន់​កីឡដ្ឋាន Camp Nou ជួប​មុខ​ Messi ជា​លើក​ដំបូង​ចាប់​តាំង​ពី​ឆ្នាំ​២០១៨ Ronaldo និយាយ​ថា គេ​មិន​ដែល​​មើល​ឃើញ Messi ជា​​គូសត្រូវ​ទេ។

ប៉ុន្តែ​ផ្ទុយ​ពី​ប្អូន​ប្រុស នាង Aveiro បែរ​ជា​គិត​ផ្សេង​ទៅ​វិញ។ Aveiro បាន​បង្ហោះ​រូប Messi លត់​ជង្គង់​គោរព​នៅ​ចំពោះ​មុខ Ronaldo ដែល​កំពុង​បង្ហាញ​ក្បាច់​អបអរ។ នាង​ក៏​បាន​សរសេរ​សារ​ភ្ជាប់​ថា៖ “អធិរាជ​របស់​ខ្ញុំ។ កីឡាករ​ល្អ​ជាង​គេ។ មោទនភាព​ក្នុង​ជីវិត​របស់​ខ្ញុំ”។

Private Tour CR7 (Cristiano Ronaldo) Tour By Elma - Pearl Of The Atlantic Madeira

នៅ​ពី​ក្រោម​រូប​នេះ​មាន​ការ​បញ្ចេញ​មតិ​មិន​ពេញ​ចិត្ត​ជា​ច្រើន​ទៅ​លើ Aveiro។ មាន​គណនី​មួយ​បាន​សរសេរ​ថា៖ “ប្រសិន​ខ្ញុំ​ជា​បងប្រុស​របស់ Messi ខ្ញុំ​នឹង​មិន​បង្ហោះ​រូប​​មិន​មាន​ការ​គោរព​បែប​នេះ​ទេ ដើម្បី​អបអរ​ប្អូនប្រុស​”។ ក្នុង​ក៏​មាន​អ្នក​ចំអក​ដល់ Ronaldo ថា​ជា Penaldo ទៀង​ផង៕

ប្រភព ៖ Sabay News