អំឡុងឆ្នាំ២០១៨ ក្រោយពីសុំស្រលាញ់បានហើយ ទីតាំងមុខសាកលវិទ្យាល័យបៀលប្រាយខេត្តតាកែវ ជាកន្លែងដំបូងដែលស្មាត់ រស់ ហាន់វ៉ា សុំជួបអនាគតភរិយាដ៏ស្រស់ផូរផង់គឺកញ្ញា រី សុគន្ធារី។

ទោះបីបានជួបមុខគ្នា ប៉ុន្តែអ្នកទាំងពីរមិនមានពេលច្រើនសម្រាប់គ្នាទេ ព្រោះអធិរាជបោកបាំងស្រុកខ្មែរ រស់ ហាន់វ៉ា ត្រូវឡើងទៅផ្ទះវិញ ចំណែកកញ្ញាវ័យ២០ឆ្នាំត្រូវចូលរៀនបន្ត។
តាមពិតទៅគូស្នេហ៍មួយគូនេះ បានស្គាល់គ្នាយូរហើយ តាមរយៈម្នាក់ជាកូនស្រីម្ចាស់តារាងបាល់ទះ និងម្នាក់ជាអ្នកលេងបាល់ប៉ុណ្ណោះ ប៉ុន្តែគ្មានទំនាក់ទំនងអ្វីស៊ីជម្រៅក្រៅពីនឹងឡើយ។ លុះក្រោយមកទើបពួកគេ ចាប់ផ្ដើមបង្កាត់ភ្លើងស្នេហ៍តាមរយៈការផ្ញើសារ តាមបណ្ដាញសង្គមហ្វេសប៊ុក រហូតជាប់ចំណងដល់សព្វថ្ងៃ ហើយបើគិតទៅមានរយៈពេលជាង២ឆ្នាំ។
បើតាមសម្ដីស្មាត់ម៉ាត់ល្អទាំង ឆ្វេង ស្ដាំ និងដឺមី គឺគេស្រលាញ់កញ្ញា រី សុគន្ធារី ត្រង់រូបរាង អត្តចរិត និងចំណុចល្អជាច្រើនទៀត។
អតីតស្មាត់ធំរបស់ក្លឹបបញ្ជាការដ្ឋានអង្គរក្ស បានទម្លាយបែបនេះ ៖ «ខ្ញុំស្រលាញ់ស្រលាញ់ទាំងអស់បង ស្រលាញ់អត្តចរិតគាត់ និយាយរួមទៅចរិតគាត់ គាត់រៀងកាចដែរ ដំបូងឡើយឃើញមុខស្លូតៗដែរ តែរៀងកាច កាចហើយចូលចិត្តឈ្នះ ហើយខ្ញុំស្រលាញ់គាត់ត្រង់ហ្នឹង ដល់គេចូលចិត្តឈ្នះ ខ្ញុំចង់ឈ្នះគេវិញដែរ ហើយការចូលចិត្តអីដូចគ្នាច្រើន ការនិយាយស្ដីចេះស្ដាប់គ្នា យល់គ្នាច្រើន»៕
ប្រភព ៖ Sabay News