កាលពីថ្ងៃព្រហស្បតិ៍ អ្នកកាសែតជនជាតិអេស្ប៉ាញម្នាក់ គឺលោក Guillem Balague បានអះអាងថា ក្លិបសេះបង្កង់ Juventus បានផ្តល់ជូនកីឡាករ Cristiano Ronaldo ទៅឱ្យក្រុម Barcelona ។

ពាក្យចចាមអារាមនេះ បានផ្ទុះឡើងយ៉ាងខ្លាំង ដោយអ្នកគាំទ្រនៅទូទាំងពិភពលោកមានក្ដីរំភើប និងសង្ឃឹមថា ខ្សែប្រយុទ្ធព័រទុយហ្កាល់វ័យ ៣៥ឆ្នាំរូបនេះ និងអាចលេងជាមួយគូរប្រកួតប្រជែងស្លាប់រស់របស់គេ គឺ Lionel Messi ។ ទោះជាយ៉ាងណាក៏ដោយ មានប្រភពដែលស្និទ្ធនឹងអតីតកីឡាកររបស់ក្លិបអធិរាជស Real Madrid បានបដិសេធយ៉ាងដាច់អហង្ការចំពោះពាក្យចចាមអារាមនេះ ដោយចាត់ទុកថា វាជារឿងមិនពិតទាំងស្រុង ខណៈអនាគតវែងឆ្ងាយរបស់ Ronaldo នៅទីក្រុងទូរីន នៅតែមិនទាន់ច្បាស់លាស់។

Guillem Balague on Coutinho's potential Premier League return ...

យោងតាមសារព័ត៌មានដ៏ល្បីអេស្ប៉ាញ AS ក៏បានឱ្យដឹងផងដែរថា ប្រភពដែលស្និទ្ធជាមួយ Cristiano បានបញ្ជាក់ទៀតថា របាយការណ៍ណាមួយដែលភ្ជាប់ម្ចាស់ពាន Ballon D’or ៥សម័យកាលជាមួយ Barca គឺគ្មានអ្វីក្រៅពីចង់ទាញចំណាប់អារម្មណ៍នោះទេ ហើយការផ្ទេរនឹងគ្មានថ្ងៃអាចកើតមានឡើងឡើយ៕

Cristiano Ronaldo 'very happy' at Juventus despite shock Barcelona ...