សុខ ធី នឹងត្រូវប៉ះ​អ្នកប្រដាល់ជម្រើសជាតិវៀតណាម Nguyen Tran Du Nhat នៅ​ក្នុង​កម្មវិធី ONE: HEART OF HEROES នៅ​ទីក្រុងហូជីមិញ ប្រទេស​វៀតណាម នាថ្ងៃទី២០ ខែមីនា។ នេះបើយោងតាមការប្រកាសព័ត៌មាន​ផ្លូវការរបស់ ONE Championship ថ្ងៃនេះ។ ការប្រកួតនេះ ស្ថិត​ក្នុង​ប្រភេទទម្ងន់ Flyweight (៦១,២គីឡូក្រាម) វិញ្ញាសាប្រដាល់ Muay Thai។

សុខ ធី បង្ហោះ លើ Facebook ថា ឈប់ វៃ នៅ ...

កីឡាករទាំង២ សុទ្ធតែធ្លាប់មានបទពិសោធន៍​ប្រកួតនៅ​សង្វៀន​លំដាប់អន្តរជាតិដ៏ធំមួយនេះ ប៉ុន្តែ​លទ្ធផល​ហាក់​ផ្ទុយគ្នា។ សុខ ធី ធ្លាប់ប្រកួត ៣ដង ចាញ់ទាំង៣ ដង គឺចាញ់អ្នកប្រដាល់ថៃជើងចាស់ Lerdsila ដោយពិន្ទុ២ដង និងចាញ់​ម្ចាស់ខ្សែក្រវាត់ Rodtang ដោយសន្លប់ កាលពីខែឧសភាឆ្នាំមុន។ ចំណែក Nguyen Tran Du Nhat ធ្លាប់ប្រកួត​នៅ ONE ២ដង ឈ្នះដោយ​ផ្ដួល​គូប្រកួត​ឲ្យ​សន្លប់ទាំង២ដង គឺឈ្នះអ្នកប្រដាល់ជប៉ុន Yuta Watanabe ទឹកទី២ និងឈ្នះអ្នកប្រដាល់ម៉ាឡេស៊ី Azwan Che Wil ទឹកទី៣។

Nguyễn Trần Duy Nhất: Chờ đợi cơ hội đến với MMA - Báo Người lao động

Nguyen Tran Du Nhat ទាត់ចូលកញ្ចឹងកគូប្រកួត ពេលប្រកួតនៅ ONE កន្លងមក (រូបភាព៖ ONE Championship)

អ្វីដែលគួរ​ឲ្យចាប់អារម្មណ៍​ គឺ Nguyen Tran Du Nhat ក៏ធ្លាប់វាយអ្នកប្រដាល់ខ្មែរ​ឲ្យសន្លប់​១រូបដែរ គឺ​វាយ​ ពេជ្រ ម្ទេសខ្មាំង ​ឲ្យសន្លប់​ក្នុងទឹកទី១ ក្នុង​សង្វៀន WLC នៅមីយ៉ាន់ម៉ា កាលពីខែកុម្ភៈឆ្នាំ២០១៩។